នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តថវិកា ៩ខែ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន វិទ្យាស្ថាន គណៈកម្មាធិការ គណៈកម្មការ និងអង្គភាពនានាដែលស្ថិតក្រោមឱវាទ និងក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអង្គភាពថវិកានៃ កសហវ.។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីត្រួតពិនិត្យការអនុវត្តថវិកា ៩ខែ ឆ្នាំ២០២៣, និងពិនិត្យលើការប៉ាន់ស្មាន ៣ខែចុងឆ្នាំ, ឥណទានខ្វះ ឬនៅសល់, ការបិទបញ្ជីឆ្នាំ២០២៣ ព្រមទាំងការងារត្រូវធ្វើបន្តលើការរៀបចំសូចនាករ និងគោលដៅកម្រិតចង្កោមសកម្មភាព និងការត្រៀមអនុវត្ត សម្រាប់ថវិកាឆ្នាំ២០២៤ ផងដែរ។